Wast Water Clean up

Phnom Penh: Beong Trobek Drainage canal is one of the waste water drainage in Phnom Penh, people living around Beong Trobek area is very surprise to see the garbage was being cleaned up by the staffs of department of public work and the Cintri company. Those garbage were stored in the drainage canal and spread bad and unhealthy smell to people living around. People cannot tolerant of the bad smell of those dirty garbage that spreading unconditioned breathing air to their living. Every day they are living with unhealthy place and breathe with bad smell air that comes from the garbage canal.
It’s been quite long that this drainage canal haven’t been cleaning up. After the order of Mr. Pa Socheat Vong to clean up this garbage canal, the staffs from Department of Public Work and the Cintri Company start doing action as soon as the order. Mr. Long Dimong the reporter of the Phnom Penh city hall, has announced that the garbage waste water drainage in Beong Trobek has been clean up.Cambodia is facing the garbage environment pollution. Day by day, people using more things and making more waste. Where does those rubbish go? Most of waste water garbage canals are full of rubbishes comes people unused materials.
Plastic had become one of the main waste garbage in Cambodia, especially in Phnom Penh. All along the street and a single road is always comes with plastic bags. It seems that most people don’t care enough about their environment. They drop plastics bags anywhere on the roads they go. Rubbish makes Cambodia goes down, as people can see every sing street in Cambodia we find plastic bag and other wastes.

It’s an interesting topic to discuss about the garbage in Cambodia, because Cambodia is a new country that has just get up from its civil war. So it starts to rebuild its people and its environments. When people started to build things it will come rubbish from their work. But Cambodian people need to invest more on education. It is very important understand about the disadvantage of rubbish and the plastic bags.


People should learn from their mistakes, after dropping the plastic on the road they will find the consequences of their wrong actions. The best way to teach children to take care about their environment is the adults must giving a good example to their children. People must start to clean the own rubbish as they clean their shit.
Share:

Weather Changing in Kep Province

Several Weeks ago, Kep seemed to be drought. After a dry peroid during the rainny season has passed by, Kep covered with continuously rain in more than a week.
One of students in Don Bosco Kep said that " I wish to have rain for my family to do farming! It's good for them to plant rice and other crops." This student is from one part of Kep where people earn living by planting rice and crops.
Some people living in Kep province are fishemen. Rain also gives disadvantages, " My father is a fisherman. Without rain he can go easily to the sea without scare of any storm or strong wave, rain is his obstacle." Other Student said.
"It's good for other people to do farming but it's bad luck for me to travel to school with wet and muddy." Said a school girl in Kep province.
When Climate change people always complain.
Share:

Night Crawler(Video)

Night Crawler is a thrilling 2014 movie. Jake Gyllenhaal stars as Lou Bloom, a driven young man desperate for work who discovers the high-speed world of L.A. crime journalism. He looked every place for work but he had a bad luck so he couldn't find a properly job. Walking in a nightly seeing journalists reported about car accident. He got interested to the job as journalist. He stole other people things to buy a cam-recorder.

Lou got interest with bloody films. He like filming horrible video for selling to TV station.
He found Rick as is worker. Rick work with Lou for money. Their work were getting better
they bought new kind of Cam-Recorder and a new car. Every night Rick and Lou went out for hunting bloody dead people.

On what Lou is doing is completely wrong, because he didn't follow the rules as a journalist.He changed the facts of the accidents situations. He was trying to change everything to make his shoots looked interesting. He'd never learnt to be a journalist, he work only want to get the money quickly by selling his horrible shoots while people having accident to the TV company.

According to what actions that Lou had done is considered as Yellow Journalism. He shot the bloody situation and dead people during the accident to sell for the TV company.



Share:

អង្គការណាសា(NASA) នឹងនំាយើងឲ្យស្គាល់ភពភ្លុយតុង នាពេលខាងមុខឆាប់ៗនេះ

ភ្លូយតុង(Pluto) ជាភពមួយដែលសិ្ថតនៅចំងាយឆ្ងាយជាងគេ នៅក្នុងប្រពន្ធ័ព្រះអាទត្យ​ ដែលមានចំងាយពីព្រះពី បីរយកោដិ ម៉ាយល៍(4828032000 គីឡូម៉ែត)។ វាជាភពទី៩នៃភពដែលស្ថិតនៅក្នុងប្រពន្ធ័ព្រះអាទិត្យ ហើយវាទទួលបានពន្លឺព្រះអាទិត្យ បានតិចតួចបំផុត។ នៅភពនេះពោពេញទៅដោយភាពងងឹតអន្ធកាល ព្រោះពន្លឺព្រះអាទិត្យទៅដល់ខ្សោយបំផុត។
មេឃថ្មីដែលអង្គការណាសាបានរកឃើញ ក្នុងដំណើរទៅភ្លុយតុង
អង្គការណាសាបាន បញ្ជូនឧបករណ៍ទៅភពនេះ  ដើម្បីដឹងពីពេលវេលាប្រហាក់របស់ភពភ្លុយតុងនេះ។ ហើយឧបករណ៍នេះក៏អាចឲ្យយើងដឹងពីពេលវេលាដែល ឧបករណ៍នឹង ឈានដល់ភពភ្លុយតុង។

នាពេលបន្តិចទៀតពិភពលោកនឹង ដឹងថាពេលវេលារបស់ភពភ្លុយតុង មានលក្ខណៈយ៉ាងដូចម្តេច ព្រមទាំងធ្វើការផ្តិយករូបភាព ដែនដីរបស់ភពភ្លុយតុង និងធ្វើការបង្ហាញទៅកាន់ពិភពលោកតាមរយៈ បណ្តាញសង្គ(# Pluto Time)។ អង្គការណាសានឹងធ្វើការបង្ហាញរូបភាពដែលទាក់ទាញចំណាប់អារម្មណ៍ ដែលផ្តិតបាន ពីភពភ្លុយតុង ហើយធ្វើការប្រៀបធៀបជាមួួយរូបភាពរបស់ភពផែនដី នៅខែសីហាខាងមុខនេះ។

រូបថតពីអង្គការ NASA បានបង្ហាញពីប្រព័ន្ធព្រះអាទិត្យ ម៉ោងភ្លុយតុង ​មកពីប្រព័ន្ធ​ព្រះអាទិត្យរបស់អង្គការ​ណាសា

ស៊េរីរូបភាពថ្មីជើងមេឃរបស់ភ្លុយតុងនិងព្រះច័ន្ទដ៏ធំបំផុតរបស់វា។លោក Charon ថតឡើង​ 13 ដងផ្សេងគ្នាដែលឆ្លងកាត់ 6,5 ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី 12 ខែមេសានិងបញ្ចប់នៅថ្ងៃទី 18 មេសាឆ្នាំ 2015 ក្នុងអំឡុងពេលនោះ, ចម្ងាយយានអវកាសរបស់ NASAទៅភ្លុយតុងថយចុះពីប្រហែល 69 លានម៉ាយល៍ (111 លានគីឡូម៉ែត្រ) ដល់ 64 លានម៉ាយល៍ (104 លានគីឡូម៉ែត្រ) & ‧; ។


ប្រភពពី៖ អង្គការណាសាhttp://www.nasa.gov/feature/nasa-lets-you-experience-pluto-time-with-new-custom-tool
រូបភាពីទី១http://www.nasa.gov/sites/default/files/styles/ubernode_alt_horiz/public/thumbnails/image/15-078b.jpg?itok=lrWGuOzn
រូបភាពីទី២៖http://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/nh-plutotime-2.jpg?itok=j9-gv82W
រូបភាពទី៣http://www.nasa.gov/sites/default/files/styles/full_width_feature/public/thumbnails/image/1-opnav3_barycen_noano-1041.gif?itok=au5cFoYI
អស់រយៈពេលជាង ៩ឆ្នាំដែលពិភពលោកបានរងចាំដំណើររបស់ឧបករណ៍ដែលបានបញ្ជូនទៅ ភពភ្លុយតុង។ ការប៉ានប្រមាណរបស់អង្គការណាសាបានបង្ហាញថា ឧបករណ៍នេះនឹងទៅដល់ភ្លុយតុង នៅម៉ោង ៧: ៤៩នាទី ព្រឹក ថ្ងៃ អង្គារ ទី១៤ កក្កដា ២០១៥ ។
Share:

ប្រាសាទដែលមានរចនាបទស្រដៀងនឹងប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាត្រូវបានឥណ្ឌាចម្លងសា្នដៃ ប្រាសាទដែលឥណ្ឌាមានគម្រោងនឹងសាងសង់ មានកំពស់ខ្ពស់ជាងប្រាសាទអង្គរវត្តពីរដង នៅលើផ្ទៃដីចំនួន ២០០ហិចតា ប្រទេសកម្ពុរជាតវ៉ា ដែលឥណ្ឌាចម្លងទម្រង់ប្រសាទអង្គវត្ត ទៅសាងសង់ប្រាសាទថ្មី បញ្ហាចម្រូងចម្រាស ពីការចម្លងទម្រង់ប្រាសាទអង្គរវត្ត សាងសង់ថ្មីនៅលើប្រទេសឥណ្ឌា ឥណ្ឌា៖ គំរោងកសាងប្រាសាទ វីរ៉ាត រ៉ាម៉ាយ៉ាន ម៉ាដី(Viraat Ramayan Mandir )របស់ឥណ្ឌា គឺធ្វើឡើងដើម្បីដណ្តើម តំណែងប្រាសាទ អង្គរវត្ត ដែលជាប្រាសាទចំណាស់ អាយុជិតមួយពាន់ឆ្នាំ របស់កម្ពុជា។ យ៉ាងណាមិញ ផែនការនោះ ទើបតែចាប់ផ្តើមប៉ុណ្ណោះ ដោយ សារតែ ដីដែលត្រូវ សាងសង់កាលពីមុន គឺកាន់កាប់ ដោយម្ចាស់ដែលជា អ្នកកាន់សាសនា ឥស្លាម។ ប្រាសាទ វីរ៉ាត រ៉ាម៉ាយ៉ាន ម៉ាដី​(Viraat Ramayan Mandir )ដែលឥណ្ឌាគ្រងនឹងសាងសងមានកំពស់ ១២៣ ម៉ែត្រ ពោលគឺខ្ពស់ជាង ប្រាសាទអង្គរ របស់កម្ពុជា ចំនួន២ដង តែទោះជាយ៉ាងណាក៏ដោយ ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលសង់លើផ្ទៃដី ៥០០ ហិចតា នៅតែមានបរិវេណ ទីធ្លាធំជាងដដែល (ប្រាសាទ វីរ៉ាត រ៉ាម៉ាយ៉ាន ម៉ាដី​Viraat Ramayan Mandir សង់លើផ្ទៃដី ២០០ហិចតា) ។

គម្រោងសាងសង់ប្រាសាទរបស់ឥណ្ឌានៅខេត្ត​ប៊ីហា​​(Bihar Province) បានធ្វើឲ្យរដ្ឋបាភិបាលកម្ពុជាមានកំហឹងយ៉ាងខ្លាំង ចំពោះការចម្លងទម្រង់របស់ប្រាសាទអង្គរវត្ត។ ដែលគម្រោងសាងសង់នេះបានធ្វើឡើងតំាងពីឆ្នាំ២០១២មកម្លេះ។ដើម្បីដោះស្រាយការព្រួយបារម្ភរបស់ប្រទេសកម្ពុជានៅពេលនេះប្រទេសឥណ្ឌាបានបង្ខំឱ្យស្ថាបត្យករដើម្បីផ្លាស់ប្តូរការរចនារបស់ខ្លួនប៉ុន្តែ លោក ហ៊ុនហាន ឯកអគ្គរដ្ឋទូតរបស់ប្រទេសកម្ពុជាឆ្លើយទៅកាន់ប្រទេសឥណ្ឌាបាននិយាយថាក្នុងអំឡុងទស្សនកិច្ចទៅកាន់ការដ្ឋានសំណង់មួយសប្តាហ៍មុនថាផែនការថ្មីនេះនៅតែមានអត្តសញ្ញាណមួយគឺ "មិនអាចទទួលយកបាន" នៃរាងស្រដៀងគ្នាទៅ ប្រាសាទអង្គរវត្ត។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក ឌីណែស ផាតនិក(Dinesh Patnaik) បានថ្លែងថាកាលពីថ្ងៃអាទិត្យ: ថា ​ ​គេទំនងជាកំពុងព្យាយាមបង្កភាពចម្រូងចម្រាសក្នុងគោលបំណងដើម្បីទាញការចាប់អារម្មណ៍របស់អ្នកផ្តល់ជំនួយធំ ទៅគម្រោងរបស់ខ្លួនដែលត្រូវបានព្យាករថានឹងចំណាយអស់ 20 លានដុល្លារនិងត្រូវចំណាយពេលក្នុងការសាងសង់រយៈពេល 10 ឆ្នាំ។

ទេសភាពប្រាសាទអង្គរវត្តឆ្នាំ ២០០៥ ដោយ(Router) លោក ថៃ ណរ៉ាក់សាធីយ៉ា អ្នកនាំពាក្យរបស់កម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថាការតវ៉ាចំណាំការទូតគេត្រូវការដោយសារតែការជឿទុកចិត្តដែលបានប្រព្រឹត្ដមិនសមរម្យ។​​ "ប្រសិនបើពួកគេចង់ចម្លងបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តនោះពួកគេគួរតែមានយ៉ាងហោចណាស់ក៏បានស្នើសុំការអនុញ្ញាតឬយ៉ាងច្បាស់ទាក់ទងជាមុន។ នោះវានឹងជាការសមរម្យ "គាត់បាននិយាយ។

ប្រភពៈ ខ្មែរឡូត និង Cambodia Daily
រូបភាពទី១៖http://www.khmerload.com/images/uploads/201505/231001081467f28131f1812102392.jpg
រូបភាពទី២៖http://www.khmerload.com/images/uploads/201505/23100340b1663fb810f1b4f10520.jpg
រូបភាពទី៣៖https://www.cambodiadaily.com/cdfiles/wp-content/uploads/2015/06/cam-photo-angkor-wat-reuters.jpg
Share:

Dangerous Boys, Thai Movie

វាជារឿងថៃ មួយដែលផ្តល់ការអប់រំដល់ ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិអំពើក្មេងស្ទាវក្នុងសាលា។មានក្មេងស្ទាវពីរគ្រុម មកពីសាលាពីរដែលខុសគ្នាស្រឡះ។ ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះតែងតែកើតឡើងជាញឹកញយ។ រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើមនៃរឿងយើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។ តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី? នេះជាចម្ងល់របស់អ្នកមើល រឿង Dangerous Boys នៅចំនុចចាប់ផ្តើមនៃក្បាលរឿង។ការមកស្រាយចម្ងល់គឺនៅពេលដែលតួរអង្គមេក្រុមក្មេងស្ទាវ ខាងក្រុមខោខ្មៅ ធ្វើការប្រជុំជាមួយ អធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថា ៈ ពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។ តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះ នៅមិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។ នាយកសាលាទំាងពីរភាគគីបានចាប់ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយរបស់សិស្សមកណែនាំទៀតផង។

ដល់ត្រឹមវគ្គនេះយើងឃើញថាៈ មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។ មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។
ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងជាទាំងពីរក្រុមស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ផែង និងភីង ស្រឡាញ់ស្រីម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយជាផែង ខឹងនឹង ភីង ហើយតាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។
មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាចបញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។

ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់មិនចេះហើយ នៅក្នុងរឿង Dangerous Boys។អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើេអាចដោះស្រាយបាន បានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា?
ចំណុចញាក់សាច់នៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសចាប់ពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដលម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។ ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថា ឈប់ហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។

ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីង នៅតែមានចិត្តខឹងច្រណែននឹងក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុសរបស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។ ពេលនោះហើយដែលភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់មួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បាន ពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញ ឥតសន្សំដៃដែលធ្វើឲ្យផែងដូលដេកលើដី។ តែស្របពេលនោះប៉ូលីសក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែង ដាក់គុក។នេះជាពេលបញ្ចប់របស់សាច់រឿង ។ តែការប្រកួតរបស់ក្រុមទំាងពីរនៅមិនទាន់ចាប់ភ្លាមដូច អ្នកមើលបានគិត នោះទេ។ ក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោគ្នា ធ្វើជាមិត្តភក្តិ។ ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ គ្មាគ្រូបារអាចារ្យណាប្រដៅពួកគេបានទេ ពួកគេនឹងឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕

ចប់!
ពត៌មានអំពីរឿងៈ
ចំណងជើងភាសាអង់គ្លេសៈ Dangerous Boys
ចំណង់ជើងភាសាថៃៈ​Wai Peng Nak Laeng Kha Sun
ចំណងជើងភាសាខ្មែរៈ ក្រុមក្មេងស្ទាវ អ្នកលេងខោខ្លី
ថ្ងៃចេញៈ០៩ តុលា​២០១៤
ប្រភេទរឿងៈ វាយតប់, ល្ខោន
រយៈពេលៈ១២០នាទី
ចាងហា្វងៈផូច ផាសិធ Poj Paseth)


រូបភាពទី១ៈhttp://i.ytimg.com/vi/p4Iwle7XL2I/maxresdefault.jpg
រូបភាពទី២ៈhttp://1.bp.blogspot.com/-FfFVUrnJqbk/VMh1k_v-8sI/AAAAAAAAAgc/JGBs8fjdTtg/s1600/1551713_570884609700841_5998229576163189428_n.jpg
វីដេអូៈhttps://www.youtube.com/watch?v=p4Iwle7XL2I
Share:

ការគិតរបស់មនុស្សពេញវ័យ 20- 60ឆ្នាុំ

មនុស្សមានការគិតនិងធ្វើការងារទៅតាមវ័យ និមួយយៗដែលមាន។ ជាធម្មតាមនុស្សចាប់ផ្តើមធ្វើការគិត រកអ្វីសំរាប់ជីវិតរបស់គេនៅអាយុចាប់ពី២០ ឡើងទៅ។ 

អាយុ ២០ ទៅ៣០ឆាំ្នជាវ័យដែលមនុស្សកំពុងស្វែងរកការសិក្សា ស្រាវជ្រាវពីជំនាញរបស់ខ្លួនដែលសិក្សា។  អាយុ ៣០ ទៅ៤០ឆ្នាំ ជាពេលដែលមនុស្សបំពេញការងារ ទៅតាមជំនាញរបស់ខ្លួន ដែលបានសិក្សា។ នៅវ័យនេះបុរសភាគច្រើនតែងតែមានវិបត្តិច្រើន ហើយមានការគិតច្រើនអំពីជីវិតរបស់ខ្លួន។ មកដល់ពេលនេះខ្ញុំបានធ្វើអ្វីខ្លះសំរាប់ជីវិតហើយ? បុរសមានការគិត ច្រើនអំពីបញ្ហារបស់ខ្លួននៅវ័យនេះ។ នេះជាចន្លោះអាយុដែឡបុរសមានការគិតច្រើន។ជាពិសេស បុរសដែលមានគ្រួសារមាន កូនធំ។ បុរសពិបាកក្នុងការគ្រប់គ្រងកូន ដែលមានវ័យជំទង់។ អាយុ៥០ ទៅ៦០ឆ្នាំ ជាវ័យចំណាស់របស់មនុស្ស វ័យនេះជាវ័យមួយដែល ស្រ្តីភាគច្រើនមានវិបត្តិ អំពីការវិវត្តន៍ចុះនៃសម្រស់របស់ខ្លួន។ សម្រស់ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ត្រី។ តែឈានមកដល់វ័យនេះ មនុស្សឈានកមដល់វ័យមួយដែលមានភាពជ្រាវជ្រួញ។ ស្រី្តស្តាយនូវសម្រស់ដែលខ្លួនធ្លាប់មានកាលដែលនៅវ័យក្មេង។
នៅវ័យនេះមនុស្សមានការចេះដឹងច្រើន មានបទពិសោធន៍ពេញខ្លួន ធ្លាប់ឆ្្លងកាត់ជីវិត គ្រប់រស់ជាតិ ដែលគេបានជ្រើសរើស។ វ័យនេះមនុស្ស ភាគច្រើនមានមោទនះភាពខ្លាំងណាស់ដែលបានរបស់ហើយមានបទពិសោធន៍ច្រើនសំរាប់ចែករំលែកដល់កូនចៅនិងអ្នកជំនាន់ក្រោយ។
អាយុ ៦០ ទៅ១៣០ ជាពេលដែលមនុស្សជរា ហើយវិលទៅរកស្ថានបរមសុខរៀងៗខ្លួន៕


ប្រភពរូបភាព៖http://bloximages.newyork1.vip.townnews.com/omaha.com/content/tncms/assets/v3/editorial/e/f7/ef71468c-0af9-11e4-a638-001a4bcf6878/53c338b6172c8.image.jpg

Share:

​​ប្រពន្ធ័ផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរចរិករបស់មនុស្ស

ប្រពន្ធ័ផ្សព្វផ្សាយបានធ្វើការផ្លាស់ប្តូរពិភពលោកទំាងមូល តាមរយះការផ្សព្វផ្សាយ ពីកាន់មនុស្សនៅលើពិភពលោក។ តាមរយះប្រពន្ធផ្សព្ធផ្សាយមនុស្សមានការអភិវឌ្ឍន៍យ៉ាងខ្លំាង ទាំងផ្នែកបច្ចេទកវិទ្យា នយោបាយ វិទ្យាសាស្រ្ត វប្បធម៌ សង្គមរបស់ ការសិក្សា និង ចិរិកលក្ខណះរបស់មនុស្ស។
តើប្រពន្ធផ្សព្វផ្សាយធើ្វការផ្លាស់ប្តូរចរិករបសមនុស្សបានយ៉ាងដូចម្តេចខ្លះ?
ប្រពន្ធ័ផ្សព្វផ្សាយបានបង្កើតនូវពិភពលោកមួយដែលពោពេញទៅដោយភាពអស្ចារ្យ  ដែលមិនអាស្មានដល់។ ការរីកចំរើនរហូតមកដល់ពេលនេះ ក៏ជាផ្នែកមួយដ៏អស្ចារ្យរបស់ប្រពន្ធ័ផ្សព្វផ្សាយ។
មនុស្សអាចធ្វើការទំនាក់ទំនងគា្ន ទៅមក សិក្សាពីគ្នាទៅវិញទៅមកតាមរយះការផ្សព្វផ្សាយ ឲ្យគ្នាទៅវិញទៅមក។ បច្ចុប្បន្នជាយុគ្គអ៊ីនធើណែត ធ្វើឲ្យការផ្សព្វផ្សាយការរីកចំរើនហើយមានភាពងាយស្រួល ចំពោះអ្នកផ្តល់ពត៌មាននិង អ្នកទទួលពត៌មាន។
ដូចនេះហើយបានជា ការផ្សព្វផ្សាយបានជះឥទ្ធិពលដល់ចរិករបស់មនុស្ស ដែលធ្វើឲ្យមនុស្សមានការផ្លាស់ប្តូរចរិក បន្តិចម្តងៗ។ ឧទារហណ៍ដូចជានៅក្នុងរឿងស្នេហាមួយ ដែលមានពោពេញទៅដោយ ភាពទំនើប្រណិត។ តួរស្រីដែលនៅក្នុងរឿងទំាងអស់សុទ្ធតែជាតួអង្គដែលស្អាតៗ រស់នៅផ្ទះដែលស្អាតប្រណិត ធំ មានស្តុកស្តម្ភរ។ តែនេះជា ការបង្កើតនៅក្នុងរឿងស្នេហាតែប៉ុននោះ។
អ្វីដែលមាននៅក្នុុងរឿងធ្វើឲ្យអ្នកដែលបានមើល យល់ថាមនុស្សដែលតារាសម្តែង សុទ្ធតែជាអ្នកដែលមានស្តុកស្តម្ភ តួរស្នេហាភាគច្រើន សុទ្ធតែជាតួរដែលស្អាត សង្ហារ មានសំលៀកបំពាក់ស្អាតបាត។ ការបង្ហាញនេះ ធ្វើឲ្យអ្នកដែលបានមើលព្យូាយាមធ្វើតាម ព្រោះគេចង់ស្អាតដូច តូរដែលនៅក្នុងរឿងនោះ ។ ទំាងនេះជាអ្វីដែល បានប្រពន្ធ័ផ្សព្វផ្សាយបានផ្លាស់ប្តូរចរិករបសមនុស្ស។

ប្រភពរូបភាព៖http://news.latech.edu/wp-content/uploads/2013/06/Social-Media-Seminar.jpg
Share:

មនុស្សយល់យ៉ាងណាចំពោះមនុស្សភេទទី៣

មានមនុស្សជាច្រើដែលយល់ថា មនុស្សភេទទី ៣ ជាមនុស្សដែលមិននៅក្នុងចំណោម នឹងអ្នកដទៃ។ អ្នកខ្លះធើ្វការរើសអើងមនុស្សដែលមានភេទី៣ ឬមនុស្សដែលមានចរិត ប្រុសមិនចំជាប្រុស ស្រីមិនចំជាស្រី។ មនុស្សដែលមានចិត្ត ឬកាយវិការផ្ទុយពីភេទរបស់ខ្លួនត្រូវបានសង្គមខ្លះ មានការរើសអើង មិនរាប់រក ហើយមិនដាក់ចូលក្នុងចំណោមរបស់ពួកគេ។  ពេលខ្លះសង្គមមិនអនុញ្ញតិឲ្យមនុស្សប្រភេទនេះរៀបអាពាហ៍ពិពាហ៍។ នេះជារឿងមួយដែលសង្គមកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យអ្នកចិត្តវិទ្យាធ្វើការសិក្សាអំពីបង្ហានោះ។

អ្នកខ្លះមាការយល់ច្រឡំ ជាមួយមនុស្សភេទទី៣ មិងមនុស្សដែលស្រឡាញ់ភេទដូចគ្នា។ 
មនុស្សដែលស្រឡាញ់ភេទដូចគ្នាមិនប្រាកដថា ជាមនុស្សភេទទី៣ ទាំងអស់នោះទេ។
តាមការបង្ហាញពីអ្នកចិត្តវិទ្យាបានឲ្យឃើញថា ក្នុងចំណោម មនុស្ស ១០០នាក់មាន១០នាក់ដែលមានការស្រឡាញ់ភេទដូចគ្នា។  ដូចនេះអ្នកចិត្តវិទ្យាបានបង្ហាញថា អ្នកដែលស្រឡាញ់ដូចគ្នាគេឲ្យឈ្មោះថា អូម៉ូសិចស្យូលលីតធី(Homosexuality) មនុស្សប្រភេទនេះមានការស្រឡាញ់ និងចង់រៀបការជាមួយមនុស្សដែលមានភេទដូចគ្នា។ ចំណែកឯមនុស្សដែលមានការស្រឡាញ់ភេទផ្ទុយពីភេទខ្លួនអ្នកចិត្តវិទ្យាបានឲ្យឈ្មោះថា Heterosexuality។

បញ្ហាស្រឡាញ់និងចង់រៀនការជាមួយភេទដូចគ្នានេះ មានសំនួរមួយចំនួនដែលបានចោទសួរទៅកាន់មនុស្សទូរទៅថា"តើអ្នកដែលស្រឡាញ់ភេទដូចគ្នា ធ្វើការការជ្រើសរើស ដើម្បីក្លាយខ្លួនទៅជាមនុស្សស្រឡាញ់ភេទដូចគ្នាឬយ៉ាងណា?​
បើសិនជា មិនបានការជ្រើសរើសទេ តើហេតុអ្វីបានជាមានអ្នកដែលស្រឡាញភេទដូចគ្នា មានការក្លាយទៅជាបែបនោះ?
"។
កាសិក្សានៅតែមិនទាន់បានបង្ហាញច្បាស់ថាហេតុអ្វីបានជា មានមនុស្សក្លាយទៅជាភេទទី ៣ ឬ មនុស្សដែលស្រឡាញ់ភេទដូចគ្នា។ តែហេតុការនេះប្រហែលជាកើតឡើងក្នុងខណះពេលដែល ក្មេងមានការអភិវឌ្ឍន៍ អមន។

តើបញ្ហាស្រឡាញ់ភេទដូចគ្នា ការប្រឈមមុខនឹងពិភពលោកយ៉ាងដូចមេ្តច?
សង្គមខ្លះមានការរើសអើង ដែលមិនបានច្បាប់ឲ្យអ្នកដែលស្រឡាញ់ភេទដូចគ្នាធ្វើការរៀបការបាន។ មនុស្សនិងបរិយាកាសជិតខាងមិន គាំទ្រ មិនចង់ចួលរួមរាប់រកពួកគេ។

ប្រភពរូបភាព៖http://www.ghanaianreactoronline.com/images/news/Gay-Marriage.jpg
Share:

ការជ្រើសរើសគូរស្រកររបស់បុរសនារី

មនុស្សជាច្រើនជាដែលតែងតែស្រមៃចង់បាននូវគូរស្រកដែលខ្លួនចង់បាននៅថ្ងៃអនាគត
ពេលខ្លះមនុស្សដែលគេស្រមៃអាចជួបហើយក្លាយជាគូររបស់គេអស់មួយជីវិត
តែពេលខ្លះការស្រមៃបានត្រឹមតែជាសុបិន។
ការគិតស្រមៃពីគូរអនាគតរវាងបុរសនិងនារីមានភាពខុសគ្នា។ តាមការសិក្សារបស់ចិត្តវិទ្យា
បានបង្ហាញថា មនុស្សយើងបានចាប់គិតពីគូរអនាគត់នៅចន្លោះអាយុជាមធ្យមភាគ
ពីអាយុ២០ ទៅ អាយុ៣០។

នៅវ័យនេះបុរសនារីចាប់ផ្តើមគិតថា តើបុរសឬនារីបែបណាដែលខ្លួននឹងយកធ្វើជា
ប្តីឬប្រពន្ធនាពេលឆាប់ៗខាងមុខ? សំនួរនេះ បានកើតឡើងជាញញឹកញយចំពោះមនុស្ស
នៅវ័យនេះ មានតែមនុស្សភាគតិចតែប៉ុននោះដែលគិតថា ទុកខ្លួនឯងឲ្យទំនេរដើម្បីរក
ស៊ី សិក្សា ឬធ្វើអ្វីផ្សេងៗទៀត។

ចំពោះបុរសមនុស្សដែលខ្លួនគេនឹងយកធើ្វជាប្រពន្ធនៅថ្ងៃអនាគត់គឺជានារី ស្រស់ស្អាត
មានភាពស្នោះត្រង់ រីករាយនិងរួសរាយរាក់ទាក់ ពូកែ ឆ្លាត និងមានលក្ខណះជាច្រើនទៀតដែល
បុរសត្រូវការ។ ជាពិសេសបុរសភាគច្រើននឹងជ្រើសយកនារីដែលមានភាពបរិសុទ្ធ។ មានតែខ្លួនទេ
ដែលជាបុរសទីមួយដែលបានខ្លួនប្រាណរបស់នារីនោះ។
បុរសចង់បាននារីដែលស្អាតព្រោះបុរសចង់បានកូនដែលខ្លួនបង្កើតមក មានរូបស្រស់ស្អាតដូចជាម្តាយរបស់គេដែរ។
កូនគឺជាកិត្តិយស់ដ៏ធំធេងរបស់បុរស ពីព្រោះវាជាអ្វីដែលគាត់ចង់បង្ហាញទៅកាន់មិត្តភក្តិរបស់គាត់ថានេះជាកូនគាត់
ដែលមានរូបរាងស្រស់ស្អាត។ បុរសនឹងយកនារីដែលចេះមើលរក្សាកូន នឹងបង្ហាត់បង្រៀនកូន(ន័យនេះមិនមែននារីសុទ្ធមានតួនាទីបែបនោះនោះទេ)។

ចំណែកឯនារីវិញ ជ្រើសយកបុរសដែលមានដែលនាងគិតថា គាត់មាន សម្ថភាពធ្វើជាឪពុករបស់ក្មេងដែលកើតមក។ បុរសនោះត្រូវតែជាបុរសដែលក្លាហាន
ពូកែ ហើយឆ្លាត អាចការពារ គ្រួសារពីបញ្ហាផ្សេង។ ដូចនេះហើយបានជានារីភាគច្រើនស្រឡាញ់បុរសដែលខ្លាំង មានកម្លាំង។
នារីក៏ត្រូវការភាពស្មោះត្រង់ នាងចង់ឲ្យបុរសដែលនាងស្រឡាញ់ជាបុរសដែលមានភាពស្មោះត្រង់ នឹងស្នេហា។
នារីត្រូវការគ្រួសារដែល មានសុភមង្គល នៅពេលដែលមានកូន។ ដូចនេះហើយនារីខ្លះត្រូវការបុរសដែលមានទ្រព្យ ឬមានចំណេះដឹង
ការងារ មុខរបរ ឬជំនាញអ្វីមួយដែលសមស្របសំរាប់ជីវិត។

ប្រភពរូបភាពទី១ ៈhttps://reinventingrelationship.files.wordpress.com/2013/01/getting-married-1.jpg
                       ទី២     http://s1.hubimg.com/u/954142_f520.jpg

Share: